នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការទី១ និងឯកឧត្តម គិន ណែត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាលេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជេីញពិនិត្យមេីលអាគារបណ្ណាល័យ និងសិក្សាកុំព្យូទ័រមួយកន្លែង ស្ថិតនៅក្នុងវត្តព្រៃមេលង។ បន្ទាប់មកឯកឧត្តម អញ្ជេីញ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍រដ្ឋបាល ប្រធានភូមិ និងអនុប្រធានភូមិនៅក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។ ក្នុងឱកាសនោះឯកឧត្តមក៏បានផ្តាំផ្ញើរនិងលើកទឹកចិត្តឲ្យបន្តផ្សព្វផ្សាយការរស់នៅតាមបែបគន្លងថ្មី ក្នុងការងារថែទាំសុខភាពផ្ទាល់ខ្លួន តាមក្រុមគ្រួសារនិងតាមសហគមន៍ ជាពិសេសត្រូវរួមសហការគ្នាអនុវត្តន៍តាមការណែនាំថ្មី របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងត្រូវរៀបចំវិធានការឆ្ពោះទៅការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ខាងមុខនេះ។