Responsive image
  
ឯកឧត្ដម ជឹម លាវ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិ
 ថ្ងៃទី 30 ខែមករា ឆ្នាំ2024

ថ្ងៃទី២៦ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ជឹម លាវ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាសមាជិកគណៈកម្មការទី១ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាសមាជិកគណៈកម្មការទី៩ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិ ដើម្បីស្វែងយល់ និងស្ដាប់របាយការណ៍ស្ដីពី សកម្មភាពការងាររយៈពេល១ខែដំបូងក្នុងឆ្នាំ២០២១របស់ក្រុមប្រឹក្សាឃុំ និងមេភូមិទាំង១០ ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ នាឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវ បានឧបត្ថម្ភថវិកា ជូនដល់មេឃុំ និងមេភូមិចំនួន ៦០០.០០០រៀល និងបានចូលបច្ច័យជាមួយគ្រួសារនៃសព៣កន្លែងផ្សេងគ្នា ក្នុងឃុំត្រពាំងគរ ក្នុង១គ្រួសារចំនួន ២០០.០០០រៀលមន្ថែមទៀត ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី