ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ======= នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ដើម្បីពិនិត្យលើ៖ ១.អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ២.ថវិការបស់គណៈកម្មការឆ្នាំ២០២១ ៣.គម្រោងចុះបេសកកម្មរបស់គណៈកម្មការទៅខេត្តកំពង់ធំ ព្រះវិហារ និងខេត្តឧត្តរមានជ័យ ៤.បញ្ហាផ្សេងៗ៕