គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន អំពីការត្រៀមចុះ MOU ជាមួយគ្នា ======= នារសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការទី១ព្រឹទ្ធសភា ទទួលបន្ទុកការងារសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដឹកនាំដោយឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដើម្បីពិនិត្យពិភាក្សាអំពីការត្រៀមចុះអនុស្សារណៈយោគយល់គ្នារវាងគណៈកម្មការទី១ព្រឹទ្ធសភា ជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នៅសាលពិសេសវិមានព្រឹទ្ធសភា។