នាព្រឹកថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានរៀបចំប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីកែសម្រួលខ្លឹមសារលើរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងកែសម្រួលខ្លឹមសារលើផែនការប្រតិបត្តិឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។