នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ពុធ ខូវ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអតីតសមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៥:២០ នាទីទៀបភ្លឺ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ ។
សពឯកឧត្តម ពុធ ខូវ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅភូមិ២ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ៕