គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាបូកសរុបរបាយការណ៍សកម្មភាពប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២០ លើកទិសដៅសម្រាប់ឆ្នាំ២០២១ ពិនិត្យនិងសម្រេចផែនការប្រតិបត្តិប្រចាំឆ្នាំ២០២១របស់គណៈកម្មការ ព្រមទាំងបញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក មន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា៕