នាព្រឹក ថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងពិនិត្យ អនុម័តលើសេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២១របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥។