នាព្រឹកថ្ងៃ អាទិត្យ ៦រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩:០០នាទីព្រឹក ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បាននាំយកនូវទេយ្យវត្ថុ នឹងបច្ច័យមួយចំនួនប្រគេនដល់ព្រះចៅអធិការវត្ត ព្រះសង្ឈ នឹងជូនលោកអាចារ្យ ព្រមទាំងថវិកាកសាងអាគារមួយចំនួននៅវត្តរកាកណ្តាល ស្ថិតនៅក្នុងសង្កាត់រការកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ។