នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២:៣០នាទីនៅសាលប្រជុំគណៈកម្មការទី១ មានការរៀបចំកិច្ចប្រជុំមួយដើម្បីស្តាប់បទបង្ហាញត្រៀមចូលរួមប្រជុំមហាសន្និបាតលើកទី២០៦ នៃក្រុមប្រឹក្សាភិបាលសហភាពអន្តរសភា IPU និងកិច្ចប្រជុំពាក់ព័ន្ធតាម Video Conferenc ដែលគ្រោង នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកសហប្រតិបត្តិការជាមួយសហភាពអន្តរសភា IPU និងជាប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា ។