នាព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៩:០០ព្រឹក នៅសាលប្រជុំគណៈកម្មការទី១មានរៀបចំកិច្ចប្រជុំ មួយដើម្បីស្តាប់បទបង្ហាញត្រៀមចូលរួមប្រជុំមហាសន្និបាតលើកទី២០៦ នៃក្រុមប្រឹក្សាភិបាលសហភាពអន្តរសភាIPU និងកិច្ចប្រជុំពាក់ព័ន្ធតាម Video Conferenc ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកសហប្រតិបត្តិការជាមួយសហភាពអន្តរសភា IPU និងជាប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ុល លឹម សមាជិកព្រឹទ្ធសភា ក្រុមIPUនិងជាអនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា ក្រុម IPU និងជាលេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភា។បទបង្ហាញនេះរៀបចំដោយ ឯកឧត្តម គឹម សុចិត្រា អគ្គនាយករង នៃអគ្គនាយកដ្ឋានស្រាវជ្រាវ និងជាជំនួយការក្រុមIPU , លោក កុយ ម៉ាឡៃវីរៈ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងជាជំនួយការ IPU ។