ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១នៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្តម ឈាងវុន ប្រធានគណៈកម្មការទី៥នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះសព លោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្តចប្រធានព្រឹទ្ធសភា នៅឃុំព្រែកត្នោត ភូមិព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត នារសៀលថ្ងៃទី១៨ ខែ១០ ឆ្នាំ២០២០ ដោយមានការចូលរួមពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូព្រមទាំង សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ។
លោកជំទាវឧកញ៉ា កែវ ម៉ាលី បានទទួលមរណភាព នៅវេលាម៉ោង ០១:០៧នាទី រំលងអធ្រាត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ។