នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាក្រុងកំពត គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មកាទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខមេឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង០៥ ក្នុងក្រុងកំពត ខេត្តកំពត ដើម្បីសិក្សាឈ្វេងយល់ពីការអនុវត្តសិទ្ធមនុស្ស ការអនុវត្តច្បាប់ និងការដោះស្រាយពាក្យបណ្តឹង ព្រមទាំងបញ្ហាប្រឈម ការលំបាក និងសំណូមពរនានារបស់អាជ្ញាធរថ្នាក់ក្រោមជាតិបានជួបប្រទះក្នុងការអនុវត្តការងារនៅមូលដ្ឋាននាពេលកន្លងទៅ។