នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០២:៣០នាទី នៅពន្ធនាគារខេត្តកំពត គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពត ដឹកនាំដោយឯកឧត្តម ឧត្តមអគានុរក្សថ្នាក់លេខ២ អែម បូរ ប្រធានពន្ធនាគារខេត្តកំពត ដើម្បីស្វែងយល់អំពី ស្ថានភាពជាប់ឃុំរបស់ពិរុទ្ធជន និងទណ្ឌិត និងបញ្ហាប្រឈម ការលំបាក និងសំណូមពរនានារបស់ពន្ធនាគារខេត្តកំពត ដែលបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូបានឧបត្ថម្ភថវិកាមួយចំនួន សម្រាប់របបអាហារដល់អ្នកជាប់ឃំុក្នុងពន្ធនាគារផងដែរ។