ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ បានចុះសួរសុខទុក្ខ និងសំណេះសំណាលការងារ ជាមួយក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានភូមិទាំង១០ របស់ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
ថ្ងៃទី 31 ខែសីហា ឆ្នាំ2026

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ បានចុះសួរសុខទុក្ខ និងសំណេះសំណាលការងារ ជាមួយក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានភូមិទាំង១០ របស់ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីស្តាប់របាយការណ៏ និងព័ត៏មានក្នុងមូលដ្ឋាន និងការអភិវឌ្ឍន៍ភូមិ ឃុំ ។ ក្រោយពីបានស្តាប់របាយការណ៏ និងព័ត៏មានក្នុងមូលដ្ឋានរួចមក ឯកឧត្តម ក៏បានផ្តល់ជាអនុសាសន៏ដល់ ក្រុមប្រឹក្សាឃុំ និងប្រធាន អនុប្រធានភូមិទាំង១០ សូមយកចិត្តទុកដាក់ក្នុងការជួយផ្សព្វផ្សាយអំពី ការរាតត្បាតនៃមេរោគcovid-19 និងភូមិ ឃុំមានសុវត្ថិភាព ព្រមទាំងការផ្តល់សេវាសាធារណៈដល់ប្រជាជន និងការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះឱ្យមានប្រសិទ្ធិភាព ។ មុនបញ្ចប់កម្មវិធីឯកឧត្តម បានឧបត្ថម្ភថវិកាជូនសមាជិកសមាជិការក្នុងម្នាក់ៗ ទទួលបានប្រាក់ចំនួន២០០០០៛ផងដែរ ។