ក្នុងឱ្យកាសអញ្ជើញបំពេញបេសកកម្មលើនៅទឹកដីខេត្តតាកែវ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខសម្តែងការគួរសមឯកឧត្តម ពុធ ខូវ អតីតក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានរបស់ឯកឧត្តម ស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ៕