Responsive image
  
ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បាន​​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​នឹង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ស្មៀន និង​នាយ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ឃុំ សង្កាត់​ក្នុង​ស្រុក​ត្រាំ​កក់ សរុប​ចំនួន ៤៥នាក់
 ថ្ងៃទី 29 ខែសីហា ឆ្នាំ2024

នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ក្នុងស្រុកត្រាំកក់ សរុបចំនួន ៤៥នាក់ ដើម្បីផ្សព្វផ្សាយពីតួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា និងឈ្វេងយល់អំពីបញ្ហាប្រឈម ព្រមទាំងសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ សង្កាត់ ដោយផ្តោតលើ៖ ១-ស្វែងយល់ការអនុវត្តវិធានការណ៍ បង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ២-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ (ការផ្តល់បណ្ណសមធម៌ជូនគ្រួសារក្រីក្រក្នុងដំណាក់កាលប្រឈមនឹងជំងឺកូវីដ-១៩) ៣-ការងារអត្រានុកូលដ្ឋាន ៤-ការងារអភិវឌ្ឍន៍មូលដ្ឋាន និង៥-ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី