Responsive image
  
ឯកឧត្តម ខៀវ មុត អនុ​ប្រធាន​គណៈ​កម្មការ​ទី១ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​នឹង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ស្មៀន និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ក្នុង​ស្រុក​ទ្រាំង សរុប​ចំនួន ៤៧នាក់
 ថ្ងៃទី 27 ខែសីហា ឆ្នាំ2024

ក្នុងការបំពេញតួនាទីភាពជាតំណាងក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងក្រុមប្រឹក្សាឃុំ និងដើម្បីឈ្វេងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍មូលដ្ឋាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងស្រុកទ្រាំង សរុបចំនួន ៤៧នាក់ ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា និងឈ្វេងយល់អំពីបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់ក្រុម្រឹក្សាឃុំ សង្កាត់ ដោយផ្តោតលើ៖ ១-ស្វែងយល់ការអនុវត្តវិធានការណ៍ បង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ២-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ (ការផ្តល់បណ្ណសមធម៌ជូនគ្រួសារក្រីក្រក្នុងដំណាក់កាលប្រឈមនឹងជំងឺកូវីដ-១៩) ៣-ការងារអត្រានុកូលដ្ឋាន ៤-ការងារអភិវឌ្ឍន៍មូលដ្ឋាន និង៥-ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកទ្រាំង ខេត្តតាកែវ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី