នារសៀល ថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំ ជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២០ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១និងជាប្រធានក្រុមសមាជិកប្រចាំភូមិភាគទី៥នៃព្រឹទ្ធសភាបានអញ្ជើញចូលរួមសំណេះសំណាលនិងសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ នៅក្នុងឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។