នាព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំ គណៈកម្មការទី១ ព្រឹទ្ធសភា វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីដើម្បីស្តាប់នូវសេចក្តីរាយការណ៍អំពីការងារដែលបានធ្វើហើយ និងការងារដែលកំពុងធ្វើ ព្រមទាំងការងារដែលនៅសេសសល់ ក្នុងកម្មវិធីដាក់ទៀនព្រះវស្សា និងទេយ្យទាន ព្រមទាំងកម្មវិធីប្រគល់Computer ១០គ្រឿង និងម៉ាស៊ីនPrinter ចំនួន៥គ្រឿងទៅឲ្យវិទ្យាល័យសៀមប៉ាង ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២០ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។