នាព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង៨:៣០ព្រឹក នៅសាលាឃុំរលួសមានជ័យ ស្រុកសំបូរខេត្តក្រចេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ជាប្រធាន និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ញ៉ែម សាម៉ន ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ លោកជំទាវ ត្រឹង ថាវី តំណាងរាស្ត្រខេត្តក្រចេះ អមដំណើរដោយឯកឧត្ត ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងសិក្សាឈ្វេងយល់អំពីបញ្ហាប្រឈម និងការលំបាកក្នុងការអនុវត្តការងារកន្លងមក រួមមាន៖ ការងារផ្តល់សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ ការងារលទ្ធកម្ម និង ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងបញ្ហាផ្សេងៗ ពីមេឃុំ ស្មៀន និងនាយប៉ុស្តិ៍ ក្នុងឃុំរលួសមានជ័យ និងឃុំស្រែជិះ។