Responsive image
  
ឯកឧត្តម យ៉ង់ សែម បាន​នាំ​យក​នូវ​ទៀន​ព្រះ​វស្សា ទេយ្យទាន និងបច្ច័យ​ចំនួន១.០៣០.០០០រៀល ​ប្រគេន​​ព្រះ​សង្ឃ​​ដែល​គង់​ចាំ​ព្រះ​វស្សា​នៅ​វត្ត​ពោធិ៍​ព្រឹក​រលួស​មានជ័យ ស្ថិត​នៅ​ក្នុង​ឃុំ​រលួស​មានជ័យ ស្រុក​សំបូរ ខេត្ត​ក្រចេះ
 ថ្ងៃទី 18 ខែកក្កដា ឆ្នាំ2024

នាព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ព្រឹកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដែលមាន ឯកឧត្តម យ៉ង់ សែម ប្រធានក្រុម រួមជាមួយឯកឧត្តម ញ៉ែម សាម៉ន និងឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកជំទាវ ត្រឹង ថាវី តំណាងរាស្ត្រខេត្តក្រចេះ និងឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្តក្រចេះ រួមជាមួយមន្រ្តីថ្នាក់ដឹកនាំខេត្តថ្នាក់ដឹកនាំស្រុក បាននាំយកនូវទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យចំនួន១.០៣០.០០០រៀល ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តពោធិ៍ព្រឹករលួសមានជ័យ ស្ថិតនៅក្នុងឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ព្រមទាំងប្រគេនបច្ច័យដល់ព្រះសង្ឃមួយអង្គចំនួន៤០.០០០រៀល និង ជូនថវិកាយាយជី តាជី លោកអាចារ្យមួយចំនួន ផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី