នាព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទីព្រឹក ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយឯកឧត្តម ញ៉ែម សាម៉ន ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ព្រមទាំងមានការអញ្ជើញចូលរួម ពីលោកជំទាវ ត្រឹង ថាវី តំណាងរាស្ត្រខេត្តក្រចេះ និង ឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្តក្រចេះ និងមន្ត្រីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក បានជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងចែកអំណោយ ជាប្រភេទអង្ករលេខ១ សាច់ក្រកសៀមរាប សាប៊ូប្រូតិច និងក្រម៉ា ជូនដល់ប្រជាពលរដ្ឋក្រីក្រជាងគេក្នុឃុំរលួសមានជ័យ និងឃុំស្រែជិះ(៨គ្រួសារ) ក្នុងស្រុកសំបូរ ខេត្តក្រចេះ។ អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រទាំងនោះ គឺបានមកពីការឧបត្ថម្ភរបស់ឯកឧត្តម ណយ ស្រូន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ចំនួន ១.០០០$ បូករួមជាមួយថវិកាភូមិភាគទី៨ រួមទាំងការឧបត្ថម្ភសាប៊ូប្រូតិច និងក្រម៉ា របស់លោកជំទាវ ត្រឹង ថាវី ផងដែរ។