ឯកឧត្តម ជឹម លាវ សមាជិកព្រឹទ្ធសភា បានអញ្ជើញទៅចូលរួម បុណ្យសព លោក ភោគ សាមីន អតីតសមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលបានទទួលមរណៈភាព
ថ្ងៃទី 15 ខែកក្កដា ឆ្នាំ2024
នារសៀលថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជឹម លាវ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី២ រួមដំណើរដោយលោកជំទាវ ស្រី គឹមឆយ សមាជិកសភាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ ប៉ាង ដានី អភិបាល នៃគណ:អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញទៅចូលរួម បុណ្យសព លោក ភោគ សាមីន អាតីត:សមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលបានទទួលមរណៈភាព។ ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវបានសំដែងការសោកស្តាយជាមួយក្រុមគ្រួសារ ដែលបានបាត់បង់ឪពុក ជីតា នឹងជាមន្រ្តីដ៏ល្អដែលបានខិតខំបំរេីជាតិ និងប្រជាជនអស់ពីកម្លាំងកាយ ចិត្ត មិនគិតយប់ ថ្ងៃ ។ ឯកឧត្តម លោកជំទាវក៏បានចូលបច្ច័យដល់គ្រួសារនៃសព ក្នុងម្នាក់ៗចំនួន ១០០.០០០រៀល ផងដែរ។