នាព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយឯកឧត្តម មួង ប៉យ ឯកឧត្តម ណយ ស្រូន និងលោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ព្រមទាំងមានការអញ្ជើញចូលរួម ពីឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រខេត្តរនៈគិរី បាននាំយកនូវទានព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តសីមាសុវណ្ណគិរី ហៅវត្តអូរយ៉ាដាវ ដែលស្ថិតនៅក្នុងឃុំប៉ាតេ ស្រុកអូយ៉ាដាវ ខេត្តរតនៈគិរី ។