នាព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទីព្រឹក ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយឯកឧត្តម មួង ប៉យ ឯកឧត្តម ណយ ស្រូន និងលោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ព្រមទាំងមានការអញ្ជើញចូលរួម ពីឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រខេត្តរនៈគិរី និង ឯកឧត្តម លន់ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តរតនៈគិរី បានជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងចែកអំណោយ ជាអង្ករ និងសាច់ក្រក ជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងឃុំទាំងប្រាំពីរ ក្នុស្រុកអូរយ៉ាដាវ នៅសាលាស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី។