Responsive image
  
ឯកឧត្តម យ៉ង់ សែម បាន​អញ្ជើញ​ជួប​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខ ព្រម​ទាំង​ឈ្វេង​យល់​អំពី​បញ្ហា​ប្រឈម និង​ការ​លំបាក​ក្នុង​ពេល​អនុវត្ត​ការងារ​កន្លង​មក
 ថ្ងៃទី 3 ខែកក្កដា ឆ្នាំ2024

នាព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២០ នៅសាលាឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ វេលាម៉ោង៨:៣០នាទីព្រឹក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ជាប្រធាន និងដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ឃួន ឃុនឌី និងលោកជំទាវ ឱម សុខុម សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ឯកឧត្តម ខៀវ មុត ប្រធានភូមិភាគទី៥ អមដំណើរដោយអភិបាលស្តីទីស្រុកជាំក្សាន្ត និងប្រធានសមាគមន៍ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងឈ្វេងយល់អំពីបញ្ហាប្រឈម និងការលំបាកក្នុងពេលអនុវត្តការងារកន្លងមក មានដូចជា ការងារផ្តល់សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ ការងារលទ្ធកម្ម និង ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ចំពោះក្រុមប្រឹក្សាឃុំជាំក្សាន្ត ឃុំទឹកក្រហម ឃុំរំដោះស្រែ ឃុំមរកត ស្មៀន នាយបុស្តិ៍រដ្ឋបាល ឃុំទាំងបួន ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី