Responsive image
  
ឯកឧត្តម ខៀវ មុត អនុ​ប្រធាន​គណៈ​កម្មការ​ទី១ ព្រឹទ្ធសភា បាន​ដឹកនាំ​កិច្ច​ប្រជុំ​មួយ ជាមួយឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គ​លេខាធិការ​ព្រឹទ្ធសភា ដើម្បី​ត្រៀម​រៀបចំ​ខ្លឹមសារ និង​បច្ចេក​ទេស​ប្រជុំVideo Conference
 ថ្ងៃទី 29 ខែមិថុនា ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨ :០០នាទីព្រឹក នៅសាលប្រជុំគណៈកម្មការទី១ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំមួយ ជាមួយឯកឧត្តម អ៊ុំំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ណារ៉េត អនុប្រធានគណៈកម្មការទី៣ និងឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ ព្រមទាំងមន្ត្រីជំនាញមួយចំនួន ដើម្បីត្រៀមរៀបចំខ្លឹមសារ និងបច្ចេកទេសប្រជុំVideo Conference ពិគ្រោះយោបល់ជាក់ស្តែងតាមតំបន់ការវាយតម្លៃ Covid-19 និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (SDGs)ដែលរៀបចំដោយ APEA (Asia Pacific Evaluation Association)សហការជាមួយ UNFPA និង EvalYoth ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៧:០០នាទីយប់ នៅក្នុងប្រទេសកម្ពុជា ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី