នាព្រឹកថ្ងៃច័ន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២០វេលាម៉ោង ៩ :០០នាទីព្រឹក នៅសាលប្រជុំគណៈកម្មការទី១ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំ ជាមួយឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ឯកឧត្តម គឹម សុចិត្រា អគ្គនាយករង នៃអគ្គនាយកដ្ឋានស្រាវជ្រាវ និងមន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យា ដើម្បីពិភាក្សាស្តីពីការត្រៀមប្រជុំពិគ្រោះយោបល់ជាក់ស្តែងតាមតំបន់ការវាយតម្លៃ Covid-19 និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (SDGs)ដែលរៀបចំដោយ APEA (Asia Pacific Evaluation Association)សហការជាមួយ UNFPA និង EvalYoth ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៧:០០នាទីយប់ នៅក្នុងប្រទេសកម្ពុជា តាមរយៈ Video Conference ។