Responsive image
  
ឯកឧត្ដម យ៉ង់ សែម ប្រធាន​គណៈ​កម្មការ​ទី១​ព្រឹទ្ធសភា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង ដើម្បី​ពិនិត្យ រៀប​ចំ​រចនា​សម្ព័ន្ធ​ថ្មីរបស់​អគ្គ​លេខា​ធិការ​​ដ្ឋាន​ព្រឹទ្ធសភាថ្មី និង​ពិភាក្សា​លើ​របៀប​វារៈ
 ថ្ងៃទី 29 ខែឧសភា ឆ្នាំ2024

នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាព ឯកឧត្ដម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ៖
១-ផ្សព្វផ្សាយអំពីស្មារតីអង្គប្រជុំរបស់គណៈកម្មការកម្មាធិកាអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ស្តីពីការធ្វើវិចារណកម្មថវិកាលើកទី២
២-ផ្សព្វផ្សាយអំពីស្មារតីអង្គប្រជុំរបស់គណៈកម្មការកម្មាធិកាអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ស្តីពីការរៀបចំរចនាសម្ព័ន្ធថ្មីរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
៣-សេចក្តីព្រាងរបាយការណ៍សកម្មភាពរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ប្រចាំខែឧសភា ឆ្នាំ២០២០ និងរបាយកាណ៍អំពីស្ថានភាពថវិការបស់ក្រុមសមាជិកព្រឹទ្ធសប្រចាំភូមិភាគទី៨ គិតត្រឹមខែឧសភា ឆ្នាំ២០២០
និង៤-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី