វេលាព្រឹក ថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយ ឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញចូលរួមរំលែកទុក្ខនៃក្រុមគ្រួសារសពលោក កប ផុន សមាជិកក្រុមប្រឹក្សាឃុំតាភេម និងសពភរិយារបស់គាត់ ដែលបានទទួលមរណៈភាពនៅថ្ងៃទី៣១ ខែមីនា និងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅភូមិបាខុងខាងកេីត ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ បន្ទាប់មក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី ភា សុភូ អភិបាលរងខេត្តតាកែវ និងឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប ព្រមទាំងបានឧបត្ថម្ភម៉ាស ជែលសំអាតដៃ និងថវិកាមួយចំនួន ដើម្បីចូលរួមចំណែកជាមួយគណៈកម្មការប្រយុទ្ធនឹងកូវីដ១៩ខេត្តតាកែវ និងខេត្តកែប ក្នុងការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩។