ខេត្តកំពតៈ វេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំ ដោយឯកឧត្តម ខៀវ មុត ប្រធានក្រុមបានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងបានឧបត្ថម្ភ ម៉ាស ជែលលាងសំអាតដៃ និងថវិកាមួយចំនួន ដើម្បីចូលរួមចំណែកជាមួយគណៈកម្មការប្រយុទ្ធនឹងកូវីដ១៩ ខេត្តកំពត ក្នុងការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩។