ដោយមានការយកចិត្តទុកដាក់ពីសុខភាពរបស់មន្ត្រី នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានឧបត្ថម្ភម៉ាស់ចំនួន ១០០ ជូនដល់មន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ និង ម៉ាស់ចំនួន ១០០ទៀត ជូនដល់មន្ត្រីអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ហើយព្រមទាំងបានណែនាំពីវិធីសាស្រ្តក្នុងការបង្ការ ការពារ និងការថែរក្សាអនាម័យ ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ ១៩ ។