Responsive image
  
ឯកឧត្តម យ៉ង់ សែម ប្រធាន​គណៈ​កម្មការ​រៀបចំ​បុណ្យ បាន​អញ្ជើញ​រៀប​ចំ​ពិធី​បុណ្យ​សម្ពោធ​កាត់​ប្ញស​សីមាព្រះវិហារ និង​ឆ្លង​សមិទ្ធផល​នានា ក្នុងវត្តពោធិជ័យ
 ថ្ងៃទី 9 ខែមីនា ឆ្នាំ2024

នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២០ សាលាស្រុកសៀមប៉ាង វេលាម៉ោង ៩: ៣០ នាទីព្រឹកក្រោយពីរៀបចំពិធីសាសនារួច នៅសាលាស្រុកសៀមប៉ាងមានរៀបចំកិច្ចប្រជុំលើកទី៣ ដោយគណៈកម្មការ និងអនុគណៈកម្មការរៀបចំពិធីបុណ្យសម្ពោធកាត់ប្ញសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិជ័យ ស្ថិតនៅឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការរៀបចំបុណ្យ ។ សមាសភាពចូលរួមប្រជុំមានឯកឧត្តម ញ៉ែម សាម៉ន អនុប្រធានប្រចាំការ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម ស៊ី សួន អភិបាលរងខេត្ត ឯកឧត្តម ងួន គឿន សមាជិកគណៈកម្មការបុណ្យ លោក ផាត់ យុត អភិបាល នៃគណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធស្រុកទាំងអស់ ដើម្បីស្តាប់នូវសេចក្តីរាយការណ៍ដែលនៅសល់ហើយនឹងធ្វើឲ្យបានសម្រេចទាន់ពេលវេលា ជាពិសេសការគ្រប់គ្រងសណ្តាប់ធ្នាប់សន្តិសុខអោយបានល្អដើម្បីអោយកម្មវិធីពិធីបុណ្យនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី