Responsive image
  
នៅ​មណ្ឌល​សុខភាព​សៀមប៉ាង ឯកឧត្តម យ៉ង សែម ប្រធាន​គណៈ​កម្មការ​បុណ្យ បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​មក​ទទួល​សេវា​ពិនិត្យ​សុខភាព និងលើក​ទឹក​ចិត្ត​​ដល់​ក្រុម​គ្រូពេទ្យ​របស់​សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា
 ថ្ងៃទី 9 ខែមីនា ឆ្នាំ2024

 

នាព្រឹកថ្ងៃសុក្រទី៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩:០០នាទីព្រឹក នៅមណ្ឌលសុខភាពសៀមប៉ាង ឯកឧត្តម យ៉ង សែម ប្រធានគណៈកម្មការបុណ្យ ឯកឧត្តម ញ៉ែម សាម៉ន អនុប្រធានប្រចាំការ និង ឯកឧត្តម ឯកឧត្តម ណយ ស្រូន អនុប្រធានគណៈកម្មកាបុណ្យ ឯកឧត្តម មួង ប៉យ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យសុខភាព និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលមកពិនិត្យ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋនៅក្នុងស្រុកសៀមប៉ាង ដឹកនាំដោយ ឯកឧត្តម អេង កុកថាយ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា និងជា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ហើយក្នុងឱកាសនោះ ឯកឧត្តមប្រធានក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភាជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលអញ្ជើញមកទទួលសេវាពិនិត្យសុខភាពផងដែរ។ បន្ទាប់មកឯកឧត្តមប្រធាន និងឯកឧត្តមសមាជិកគណៈកម្មការរៀបចំបុណ្យបានចុះពិនិត្យការសាងសង់រោងគណៈអធិបតី រោងមហាជន និងទីតាំងផ្សេងៗទៀតនៅក្នុងវត្ត ព្រមទាំងទីតាំងចុះចតឧទ្ធម្ភាគចក្រ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី