Responsive image
  
ឯកឧត្តម យ៉ង សែម ប្រធានគណៈកម្មការបុណ្យ បានអញ្ជើញប្រារព្ធពិធីសាសនា
 ថ្ងៃទី 7 ខែមីនា ឆ្នាំ2024

នាព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង៧:០០នាទីព្រឹក ឯកឧត្តម យ៉ង សែម ប្រធានគណៈកម្មការបុណ្យ ឯកឧត្តម ញ៉ែម សាម៉ន អនុប្រធានប្រចាំការ និង ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម ស៊ី សួនអភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញប្រារពពិធីសាសនា ដឹកនាំដោយ ឯកឧត្តម ញាណ ភឿន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក្នុងនោះមានពិធីសែនម្ចាស់ទឹក ម្ចាស់ដីនៅដើមពោពិ៍មុនព្រះវិហារ ពិធីប្រោះព្រំដុំសីមា និងពិធីក្រុងពាលីនៅក្នុងឧបដ្ឋានសាលា ពិធីពូនភ្នំខ្សាច់នៅជិតព្រះវិហារថ្មី និងពិធីបង្ហូតតម្លើងទង់ទាំងពីរ ។ នៅក្នុងពិធីសាសនានេះក៏មានការអញ្ជើញចូលរួមពីមន្រ្តីរាជការថ្នាក់ខេត្ត ស្រុក អ្នកកាន់ទិសទាំងប្រាំបី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលញាំងឲ្យពិធីនេះមានភាពអធិកអធមក្រៃលែង។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី