នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈប្រតិភូ និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤២ ដើម្បីពិនិត្យ និងពិភាក្សាលើ៖ ទី១-ដំណើរការ និងការត្រៀមរៀបចំសម្រាប់ការចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤២ ទី២-ស្ថានភាពបក្សប្រឆាំង ដែលគណៈកម្មាធិការ សិទ្ធិនៃសមាជិកសភាIPU តែងតែលើកឡើង ទី៣-ទស្សនារូបភាព និងសកម្មភាពគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាត(IPU) នាពេលកន្លងមក និងបញ្ហាផ្សេងៗ៕