នាព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៩ : ០០ព្រឹក សាលប្រជុំគណៈកម្មការទី១ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានភូមិភាគ បានរៀបចំកិច្ចប្រជុំដើម្បីស្តាប់នូវវឌ្ឍនភាព នៃការរៀបចំពិធីបុណ្យ និងសម្ពោធកាត់ប្ញសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានាក្នុងវត្តពោធិជ័យ ស្ថិតនៅឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយនិងត្រៀមរៀបចំចុះជួបជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តរតនៈគិរី ។