Responsive image
  
ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ប្រធានគណៈកម្មការបុណ្យ បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំពិធីបុណ្យ និងពិនិត្យរបាយការណ៍បឋមអំពីការចុះពិនិត្យ និងសង្កេតឃើញជាក់ស្តែង
 ថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ2024

នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៩:០០នាទី នៅក្នុងវត្តពោធិជ័យ គណៈកម្មការរៀបចំពិធីបុណ្យសម្ពោធកាត់ប្ញសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិជ័យ ស្ថិតនៅឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការបុណ្យ រួមជាមួយឯកឧត្តម ញ៉ែម សាម៉ន អនុប្រធានប្រចាំការ ឯកឧត្តម ណយ ស្រូន អនុប្រធាន ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ញាណ ភឿន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ឯកឧត្តម ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង និងមានការចូលរួមពីសមាជិកគណៈកម្មការបុណ្យផ្សេងទៀត បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំពិធីបុណ្យ និងពិនិត្យរបាយការណ៍បឋមអំពីការចុះពិនិត្យ និងសង្កេតឃើញជាក់ស្តែង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយផ្តោតលើចំណុចសំខាន់៣៖គឺទី១-លទ្ឋផលការងារដែលសម្រេចបាន,ទី២-លទ្ធផលការងារដែលត្រូវធ្វើបន្តនិងទី៣-ការងារដែលនៅសេសសល់ និងព្រមទាំងបានផ្តាំផ្ញើសមាជិកគណៈកម្មការរៀបចំបុណ្យចូលរួមសហការការងារ និងទទួលខុសត្រូវខ្ពស់ស្របទៅតាមតួនាទីដូចមានចែងក្នុងសេចក្តីសម្រេច ដើម្បីអោយពិធីបុណ្យនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី