នាថ្ងៃទី១០ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ខួប ៣០ឆ្នាំ ព្រះបរមសពសម្ដេចព្រះគ្រូឧបជ្ឈាយ៍កុមេរុរាជ្យសិរីយយថេរ កើត វ៉ាយ អតីតព្រះគ្រូចៅអធិការវត្ត សំរោងមានជ័យ (ហៅល្ពាក) និងធ្លងស្ពាន ថ្នល់ នៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។