នាព្រឹកថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២០វេលាម៉ោង ៨ : ០០ ព្រឹក ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ នឹងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ នៅឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកត្តម ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលមានអ្នកចូលរួមសរុបចំនួន១៦៣ នាក់។