នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើ៖ ទី១-ពិនិត្យ និងឆ្លងផែនការប្រតិបត្តិប្រចាំឆ្នាំ២០២០ របស់គណៈកម្មការទី១ ទី២-នីតិវិធីចាត់ចែងពាក្យបណ្តឹង និងទី៣-បូកសរុបរបាយការណ៍ចំណូល ចំណាយប្រចាំខែមករា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។