នាព្រឹកថ្ងៃព្រហស្បត៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានជួបប្រជុំជាមួយ ឯកឧត្តម វង់ សណ្តាប់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម យិន ម៉ាលីណា អគ្គនាយករង អគ្គនាយកដ្ឋានអត្តសញ្ញាកម្ម ក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាការងារជុំវិញការត្រៀមរៀបចំវេទិកាថ្នាក់ខេត្ត ដោយផ្តោលើប្រធានបទស្តីពី«ការពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការរៀបចំថវិកា និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព »នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំផ្ទះសំណាក់ពេជ្រាដា ខេត្តមណ្ឌលគិរី នៅសាលប្រជុំគណៈកម្មការទី១ ព្រឹទ្ធសភា ។