Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម ខៀវ មុត ប្រធានក្រុម និង​ជា​អនុ​ប្រធាន​គណៈ​កម្មការទី១ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​បន្ត​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​កម្មករ កម្មការនី ដែល​របួសធ្ងន់ នៅក្នុង​​ឧបទ្ទវន​​ហេតុ​​បាក់​​រលំ​​អគារ​​កម្ពស់​៦​​ជាន់ ស្ថិត នៅ​ក្បែរ​វត្ត​សមាធិ ក្នុងក្រុងកែប ខេត្តកែប ដែល​​កំពុង​​សម្រាក​​ព្យាបាល​ជំងឺ ក្នុង​​មន្ទីរ​​ពេទ្យ​បង្អែក​​ខេត្តកំពត
 ថ្ងៃទី 6 ខែមករា ឆ្នាំ2024

នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការនី ដែលរបួសធ្ងន់ នៅក្នុងឧបទ្ទវនហេតុបាក់រលំអគារកម្ពស់៦ជាន់ ស្ថិត នៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលកំពុងសម្រាកព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុម បានពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខ ពីសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភាជូនដល់បងប្អូនកម្មករ កម្មការនី ព្រមទាំងបាននាំយកថវិកាជូនដល់ជនរងគ្រោះចំនួន០២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០០.០០០រៀល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី