ថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២ ខែមករា ឆ្នាំ ២០២០ នៅបន្ទប់ប្រជុំគណៈកម្មការទី១ ព្រឹទ្ធសភា វេលាម៉ោង ២ : ៣០នាទីរសៀល ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម យ៉ង់ សែម ប្រធានក្រុម ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួនរួមមាន ៖ ១-ស្តាប់របាយការណ៍សង្ខេប ពីការចុះសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ ស្មៀន មេភូមិ និងនាយប៉ុស្តិ៍ រដ្ឋបាល នៅខេត្តស្ទឹងត្រែង ។ ២-វឌ្ឍនភាព នៃការរៀបចំវេទិកា នៅខេត្តមណ្ឌលគិរី ។ ៣-បញ្ហាផ្សេងៗ