Responsive image
  
ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការនី ដែលរងគ្រោះ នៅ​​​ក្នុង​​​ឧបទ្ទវន​​​ហេតុ​​​បាក់​​​រលំ​​​អគារ​​​កម្ពស់​៦​ជាន់ នៅខេត្តកែប
 ថ្ងៃទី 6 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការនី ដែលរងគ្រោះ នៅក្នុងឧបទ្ទវនហេតុបាក់រលំអគារកម្ពស់៦ជាន់ ស្ថិត នៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលកំពុងសម្រាកព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកែប។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុម បានពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខ ពីសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភាជូនដល់បងប្អូនកម្មករ កម្មការនី ព្រមទាំងបាននាំយកថវិកាជូនដល់ជនរងគ្រោះចំនួន១៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០០.០០០រៀល និងឧបត្ថម្ភថវិកា ជូនដល់ក្រុមគ្រួសារសពចំនួន២នាក់ ក្នុងមួយ គ្រួសារ១.០០០.០០០រៀលផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី