ក្រៅពីចុះសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកែប នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ដដែលនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញពិនិត្យមើលអគារដែលបានបាក់រលំអគារកម្ពស់៦ជាន់ នៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។
អគារកំពុងសាងសង់កម្ពស់ ៦ជាន់ ស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប បានបាក់រលំ កាលពីម៉ោង ៤ និង ១៥ នាទី រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ។ គេសន្និដ្ឋានថា មានមនុស្សចន្លោះពី ២០ ទៅ ៣០ នាក់ ដែលកំពុងធ្វើការក្នុងការដ្ឋានបាក់រលំនោះ។