ថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៩ នៅសាលប្រជុំគណៈកម្មការទី១ ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអនុញ្ញាតអោយលោកស្រី តុប ដាវី មន្ត្រីវិទ្យាស្ថានសភាកម្ពុជា(PIC) មកធ្វើបទបង្ហាញស្តីពី”ទិដ្ឋភាពទូទៅលើការបែងចែក ថវិកា និងទូទាត់ថវិកានៅថ្នាក់ក្រោមជាតិសម្រាប់ធ្វើផែនការអភិវឌ្ឍន៍មូលដ្ឋាន” សម្រាប់ត្រៀមរៀបចំវេទិកាថ្នាក់ខេត្ត នៅខេត្តមណ្ឌលគិរី នាថ្ងៃទី១៥ដល់ថ្ងៃ១៦ ខែមករា ឆ្នាំ២០២០ នាពេលខាងមុខ។ បន្ទាប់ពីស្តាប់បទបង្ហាញរួច ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានបន្តប្រជុំផ្ទៃក្នុង ដើម្បីស្តាប់ពីវឌ្ឍនភាពនៃការត្រៀមរៀបចំវេទិកាថ្នាក់ខេត្តនៅខេត្តមណ្ឌលគិរី ដែលរាយការណ៍ដោយមន្ត្រីលេខាធិការដ្ឋានអមក្រុមភូមិភាគទី៨ ។