នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈរួមមាន÷ ទី១-បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩
ទី២-ឆ្លងផែនការប្រតិបត្តិប្រចាំឆ្នាំ២០២០
ទី៣-ការបូកសរុបរបាយការណ៍ចំណូល និងចំណាយប្រចាំឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។