នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជឹម លាវ សមាជិកគណកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ការបញ្ជ្រាបការយល់ដឹង និងបង្កើតយន្តការការពារ និងគ្រប់គ្រងជម្ងឺមិនឆ្លង និងការប្រើប្រាស់ថ្នាំជក់នៅថ្នាក់មូលដ្ឋាន” (នៅសាលប្រជុំសាលាខេត្តកំពងចាម)ដែលមានសមាសភាពចូលរួម មេឃុំ ចៅសង្កាត់ មន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។